រថយន្ត​ដឹក​ហ្គា​ស បើក​លឿន​ពេក​លើ​ផ្លូវ​កោង​!! បណ្តាល​អោយ​ក្រឡាប់ ចូល​តូប​លក់ដូរ

0

មណ្ឌលគិរី ៖ រថយន្ត​វេ​អង​ដឹក​ហ្គា​ស បើកបរ​ក្នុង​ល្បឿន​លឿន​លើ​ផ្លូវ​កោង ជ្រុល​ទៅ​បុក​តូប​លក់ដូរ បណ្តាល​អោយ​ក្រឡាប់ រួច​អ្នក​បើករថយន្ត​នោះ​រត់គេច​ខ្លួន​បាត់​ស្រមោល ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍​នេះ​កើត​កាលពី​វេលា​ម៉ោង ២២ និង​១៥​នាទី ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២២ នៅ​ផ្លូវជាតិ​៧៦ នៅ​ចំណុច​ផ្ទះ​តា​លី ស្ថិត​ភូមិ​ចំបក់ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

មន្ត្រី​នគរបាល​ក្រុង​សែន​មនោ​រម្យ បាន​ឲ្យ​ដឹង​ថា ៖ រថយន្ត​ម៉ាក​វេ​អង ផ្លា​ក​លេខ ៣E ភ្នំពេញ ៤១៩១ ។ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ។

ចំណែកឯ ជន​រង​គ្រោះ​រួម​មាន ៖ ១/ ម្ចាស​តូប​ឈ្មោះ​តឹក ម៉េ​ង​អឹង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ រង​បួស​ស្រាល និង​ទី​២ ប្រពន្ធ​ឈ្មោះ សម្បត្តិ ស្រី​តូច ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ រង​របួសស្រាល ។
៣/ ម្ចាស់​តូប​ឈ្មោះ​ខាំ សុភាព ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ​ជនជាតិ​ខ្មែរ លក់ដូរ រងរ​នួ​ស​ស្រាល​។
៤/ ប្អូន​រស់នៅ​ជាមួយ​ឈ្មោះ​ខាំ សុ​ភ័​ណ្ឌ ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​កសិករ រង​របួសស្រាល​។
៥/ ប្អូន​រស់នៅ​ជាមួយ​ឈ្មោះ​ហ៊ុន មូលី​កា ភេទ​ស្រី​អាយុ​២០​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​កសិករ រង​របួសស្រាល រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។

បច្ចុប្បន្ន​ជន​រង​គ្រោះ​សម្រាក​នៅផ្ទះ ចំណែក​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច យក​មក​រក្សា​ទុក​នៅ​អធិការ​ដ្ខា​ន​នគរបាល​ក្រុង​សែន​មនោ​រម្យ រង​ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ