Ford Ranger ថើប​គូទ​ព្រូស ពេល​កំពុង​ឈប់​ចាំ​ស្តុ​ប

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១២:៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំណុច​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា បុរស​ម្នាក់​បេ​ី​ក​រថយន្ដ​សេរី​ទំនើប​Ford Ranger ពណ៌ ស ពាក់​ស្លាក​លេខ ២BO-៤៦០០ បេ​ី​ក​បុក​រថយន្ដ​ព្រូស​ពាក់​ស្លាក​លេខ ២AO-៤៦១៦ ពីក្រោយ​បណ្តាល​អោយ​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង ខណៈ​ពេល​រថយន្ត​កំពុង​ឈប់​ចាំ​ស្តុ​ប​៕