ព្រូស​រ៉េ​ចង្កូត​បុក​សួន​ទ្រូងផ្លូវ បណ្តាល​អោយ​ខូចខាត​មួយ​ចំហៀង​រថយន្ត

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១០:០៥​នាទី​យប់ ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​ផ្លូវជាតិ​លេខ​៦A សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដោយ​រថយន្ត​មួយ​គ្រឿង​បុក​នឹង​សួនច្បារ​ចែក​ទ្រូងផ្លូវ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​រថយន្ត​ខាងលើ​ម៉ាក​ព្រូស ពាក់​ស្លាក​លេខ​ភ្នំពេញ ២BB-២២៧៥ បាន​បុក​នឹង​សួនច្បារ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​រង​ការ​ខូចខាត​រថយន្ត​មួយ​ចំហៀង​៕