ទោះ​ចាប់​អ្នក​ឆក់​មិន​បាន​!! ប៉ុន្តែ​ចាប់​បាន​អ្នក​បិត​គូទ

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល​២០:៣០​នាទី​យប់ កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​សាឡា​ង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​ឆក់​ទូរ​ស័​ព្ធ​ដៃ ប្រព្រឹត្ត​ចំណុច​មុខ​ផ្ទះ​លេខ​៤២ ផ្លូវ​លេខ​៦៦៤ ក្រុម​ទី​៥ ភូមិ​២ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ខណៈ​កម្លាំង​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​។ ជន​រង​គ្រោះ​ឈ្មោះ អ៉ី សុ​គ​ន្ធា​រី ភេទ​ស្រី ជនជាតិ​ខ្មែរ មុខរបរ មេផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៥៣ ផ្លូវ​បេតុង ក្រុម​ទី​៣៤ ភូមិ​១៤ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ឃាត់ខ្លួន​ចំនួន​០២​នាក់​៖
១-​ឈ្មោះ ពេជ្រ សុ​បិ​ន្ត ហៅ បិ​ន្ត ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១០ ផ្លូវ​បេតុង ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។
២-​ឈ្មោះ បណ្តូល អង្គ​ទេព​ប្រណិត ហៅ ប្រុស ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

វត្ថុ​តាង​ចាប់​យក​៖ ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក Honda scoopy I ពណ៌ ស​-​ផ្កាឈូក សេរី​ឆ្នាំ​២០២២ ពាក់​ស្លាក​លេខ តាកែវ 1Z-9782 ជា​របស់​ជនសង្ស័យ​ឈ្មោះ​ពេជ្រ សុ​បិ​ន្ត ហៅ បិ​ន្ត ជិះ​ធ្វើ​សកម្មភាព​បិត​គូទ​។ សម្ភារៈ​បាត់បង់​៖​ទូរស័ព្ទ​ដៃ​ម៉ាក OPPO​។ ប​ច្នុ​ប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នី​វិធី​ច្បាប់​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ