រថយន្ត​បើក​បុក​រះ ជាមួយ​កង់​បី​ឥណ្ឌា ក៏​ដូច​ជា​កន្លែង​លក់ដូរ

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ៣:៣០​នាទី​រសៀល ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២២​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​បណ្តោយ​ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​បង្ក​ម៉ាក Toyota Fortuner ពាក់​ស្លាក​លេខ​ភ្នំពេញ ២BD-០៦៧៩ បាន​បុក​រះ​ម៉ូតូ​កង់​បី​ឥណ្ឌា ហើយ​មិន​ទាន់​អស់​ល្បឿន បាន​ទៅ​បុក​បន្ត​ដល់​តូប​លក់ដូរ​បន្ថែម​ទៀត​ធ្វើ​អោយ​មាន​មនុស្ស​របួសធ្ងន់​ស្រាល់​ដល់​ទៅ ៣​នាក់​៕