បាត់ដំបង ៖ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៨និង០០នាទី កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានទទួលពាក្យបណ្ដឹងពីឪពុកជនរងគ្រោះឈ្មោះ រ៉ាយ អ៊ាន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល បានប្ដឹងទៅលើជនសង្ស័យ ០១នាក់ឈ្មោះ ជុំ ជឿន ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល (ត្រូវជាក្មួយ) ដែលបានចាប់រំលោភសេពសន្ថវៈទៅលើកូនស្រីខ្លួនឈ្មោះ អ.សម អាយុ១៣ឆ្នាំ រហូតបានសម្រេចចំនួន ០១ដង កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៩និង០០នាទី ត្រង់ចំណុចក្បែរពាងក្រោយផ្ទះ ស្ថិតក្នុងក្រុមទី០៩ ភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ។
ក្រោយពីទទួលពាក្យបណ្ដឹង កម្លាំងនគរបាលជំនាញស្រុក បានធ្វើការសាកសួរលើជនរងគ្រោះ បានបញ្ជាក់អោយដឹងថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៧និង០០នាទី ជនសង្ស័យឈ្មោះ ជឿន បានយកទូរស័ព្ទទៅសាកថ្មអាគុយនៅនឹងផ្ទះខ្លួន ក្រោយពីសាករួចជនសង្ស័យក៏ត្រឡប់ទៅផ្ទះវិញ ។ រហូតដល់វេលាម៉ោងប្រហែល១៩និង០០នាទី ពេលខ្លួនកំពុងតែចងមុងដេកនៅសំយាបផ្ទះរួចចូលក្នុងមុងរៀបនិងដេក ស្រាប់តែឃើញជនសង្ស័យឈ្មោះ ជុំ ជឿន បានដើរមកផ្ទះខ្លួនម្នាក់ឯងដោយពុំមានស្លៀកពាក់ខោអាវទេគឺស្លៀកតែក្រមាពណ៌ផ្កាឈូក ហើយបានដើរតម្រង់មកកន្លែងខ្លួនដេក រួចបានធ្វើសកម្មភាពចាប់ដៃនិងជើងអូសខ្លួនចេញពីក្នុងមុង រួចនាំខ្លួនទៅកន្លែងពាងទឹកខាងក្រោយផ្ទះ ធ្វើសកម្មភាពចាប់បង្ខំរំលោភសេពសន្ថវៈរហូតបាមសម្រេច១ដង ។
ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៧និង៣០នាទី លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជុំ ជឿន មកអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ តែជនសង្ស័យបានធ្វើការបដិសេធថាខ្លួនមិនបានប្រព្រឹត្តឡើយ ។ ប៉ុន្តែជនសង្ស័យបានសារភាពថា ខ្លួនចូលផ្ទុះជនរងគ្រោះចំនួន០២លើក លើកទី១ វេលាម៉ោង១៧និង00នាទី គឺទៅសាកថ្មទូស័ព្ទ បានជួបឪពុក ប្អូន និងជនរងគ្រោះ ដោយស្លៀកខោខូវប៊យពណ៌ខៀវជើងវែង អាវយឺតពណ៌ខ្មៅដៃវែង និងលើកទី២ វេលាម៉ោង១៩និង00នាទី គឹទៅយកទូស័ព្ទវិញតែអត់បានជួបអ្នកណាទេ ដោយស្លៀកពាក់ខោខាវប៊យជើងវែងពណ៏ខៀវអត់ពាក់អាវ។
ដោយផ្អែកតាមចំលើយរបស់ជនសង្ស័យបំភ្លឺ ជនរងគ្រោះនិងឪពុកជនរងគ្រោះបំភ្លឺ និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីសមត្ថកិច្ចឃើញថា ចម្លើយមានភាពស៊ីសង្វាក់ពេលវេលាគ្នា ក្នុងពេលជនសង្ស័យទៅសាកថ្មទូស័ព្ទនៅផ្ទះជនរងគ្រោះ ។
បច្ចុប្បន្ន ជនសង្ស័យបានត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តក្នុងការចាត់ការបន្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ