ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាន ១១:២០នាទីយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់មួយបានកើតឡើងនៅចំណុចបណ្ដោយផ្លូវ៣០ម៉ែត្រ(បុរីសន្តិភាព២) សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមកប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមានបុរសម្នាក់បើករថយន្តម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខភ្នំពេញ ២BE-៤៧០៦ ទៅបុកនឹងម៉ូតូមួយគ្រឿងម៉ាក ZOOMER X ពាក់ស្លាកលេខភ្នំពេញ ១GU-០១០៦ បណ្តាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាម៕