បាត់ដំបង៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២២និង៤០នាទី ត្រង់ចំណុចផ្លូវជាតិលេខ៥៧B ជិតវិទ្យាល័យពេជ្រចិន្ដា ភូមិភ្នំតូវ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ០១លើក រវាងរថយន្តនិងម៉ូតូ បណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ធ្ងរ។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរថយន្តមិនស្គាល់ម៉ាកមិនស្គាល់អត្តសញ្ញាណអ្នកបើកបរ (រថយន្តបើករត់គេចខ្លួន) បើកបរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុក៏បុកចំពីក្រោយម៉ូតូម៉ាកសង់ឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១២ ពាក់ស្លាកលេខ បាត់ដំបង 1N-5440 អ្នកបើកបរឈ្មោះ សួង យូឡុង ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (របួសធ្ងន់ត្រង់ផ្នែកក្បាល)។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលមកពីរថយន្តបើកបរខ្វះការប្រុងប្រយ័ត្នក្នុងល្បឿនលឿនទើបបណ្ដាលបុកពីក្រោយម៉ូតូពេញទំហឹងតែម្តង។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកស្រុកសំពៅលូន ចំណែករថយន្តនគរបាលស្រុកកំពុងធ្វើការស្រាវជ្រាវដើម្បីរង់ចាំដំណោះស្រាយតាមនីតិវិធី-ច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ