ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១:២០នាទីយប់រំលង់អាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចរង្វង់មូលផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថានៅម៉ោងកើតហេតុខាងលើគេបានឃើញរថយន្តមួយគ្រឿងម៉ាកលុចស៊ីស RX330 ពាក់ស្លាកលេខ ២W-២៧៣៥ បើកដោយបុរសម្នាក់បានបុកខឿនរង្វង់មូលផ្សារដើមថ្កូវ បណ្ដាលឲ្យរងការខូចខាត៕