មន្ត្រីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ចាម នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២បានធ្វើការចុះត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់នៅតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈដើម្បីការស្វែងរកនូវបទល្មើសមិនសុចរិតណាមួយក្នុងវិស័យប្រេងឥន្ធនៈ។ ការស្វែងរក និងត្រួតពិនិត្យជាប្រចាំនេះគឺមានគោលបំណងការពារសិទ្ធិអ្នកប្រើប្រាស់ ទប់ស្កាត់អំពើមិនសុចរិតក្នុងវិស័យមួយនេះ ជាពិសេសគឺអនុវត្តស្របតាមច្បាប់ការពារអ្នកប្រើប្រាស់ រួមទាំងច្បាប់ផ្សេងទៀតផងដែរ។
តាមលទ្ធផលមន្ត្រីជំនាញបានត្រួតពិនិត្យនូវដេប៉ូប្រេងឥន្ធនៈចំនួន ១៥ទីតាំង ដោយរកឃើញមិនមានអនុលោមភាពចំនួន ៤ទីតាំងផ្សេងគ្នា និងពិន័យទៅតាមនីតិវិធី៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF