ព្រះសីហនុ៖ នេះបើយោងតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ បានអោយដឹងថា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ តាមប្រភពព័ត៌មានពីក្រសួងសុខាភិបាល មានករណីបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ដែលកេីតជំងឺអ៊ុតស្វា បានរត់គេចពីការគ្រប់គ្រងរបស់អាជ្ញាធរនៃព្រះរាជាណាចក្រថៃ ចូលមកកាន់ខេត្តព្រះសីហនុ៕
