មើល​លែង​ចង់​យល់​! ក្រោយ​បុក​រថយន្ត​ប្រមូល​សំរាម​ពីក្រោយ​ពេញទំហឹង

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ២​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដោយ​រថយន្ត​មួយ​គ្រឿង​បាន​បើក​បុក​រថយន្ត​ប្រមូល​សំរាម​ពីក្រោយ នៅ​ចំណុច​ផ្លូវ​ហាណូយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​បង្ក​ម៉ាក​បា​ឡែ​ន​ពាក់​ស្លាក​លេខ​ភ្នំពេញ ២AC-៩៣២៤ បាន​បើក​បុក​រថយន្ត​ប្រមូល​សំរាម​ពីក្រោយ បណ្តាល​អោយ​មាន​អ្នក​របួសធ្ងន់​ដល់​ទៅ ៣​នាក់​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សា​ទុក ដើម្បី​រង​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕