បុក​មួយ​ប្រាវ​!! របួសធ្ងន់​ស្រាល​ដល់​ទៅ ៣​នាក់

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១២:៤៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​ផ្លូវ​២៤០ កែង​ផ្លូវ​ព្រះ​សុធារស សង្កាត់​ចតុមុខ​ព្រំប្រទល់​ជាប់​និង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​មាន​រថយន្ត​ព្រូស​ពាក់​ស្លាក​លេខ​ភ្នំពេញ ២BD-៣១៩៧ ទៅ​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក Scoopy ពាក​ស្លាក​លេខ​ភ្នំពេញ ១JJ-៥៣៤៩ បណ្តាល​អោយ​មនុស្ស ៣​នាក់​រង​របួសធ្ងន់​ស្រាល ហើយ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​ព្យាបាល​៕