អីយ៉ា​ស់​!! បុរស​ម្នាក់​ជិះឡាន​ទំនើប​ឡើង​លេង​សួនច្បារ​វិមាន​ឯករាជ្យ

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ៩:៤៥​នាទី​យប់ ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំណុច​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​មាន​បុរស​ម្នាក់​បើករថយន្ត​ទំនើប​ម៉ាក JAGUAR ដែល​មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ ២BP-៥១០៥ បុក​ឡើង​លើ​សួនច្បារ​មុខ​វិមាន​ឯករាជ្យ​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើការ​វាស់វែង នឹង​យក​រថយន្ត​ទៅ​រក្សា​ទុក ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕