ស្លាប់​ម្នាក់ របួសធ្ងន់ ៣​នាក់​!! ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ៨:៤០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​ផ្លូវ​បេតុង​ថ្មី​វត្ត​ភ្នា​ត ក្នុង​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បណ្តាល​អោយ​ស្លាប់​ម្នាក់ និង​របួសធ្ងន់ ៣​នាក់​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​បងក​ម៉ាក Hyudai Santafe ពាក់​ស្លាក​លេខ​ភ្នំពេញ ២X-៣៤៤៥ បើកបរ​ដោយ​បុរស​ម្នាក់ បាន​បុក​រះ​ម៉ូតូ ២​គ្រឿង​ដែល​មាន Scoopy ពាក់​ស្លាក​លេខ​តាកែវ ១Y-០១៧៩ និង Honda Dream ពាក់​ស្លាក​លេខ​កណ្តាល ១AO-៤៨៤៧​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើការ​វាស់វែង នឹង​យក​យាន្ត​យន្ត​ទៅ​រក្សា​ទុក ដើម្បី​ធ្វើការ​ដោះស្រាយ ដោយឡែក​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​គ្រួសារ​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕