ក្រោយ​ខំ​មិន​ពាក្យ “​លុយ​ដល់​ចឹ​ង​”! ពេល​នេះ​បាន​ចូលខ្លួន​មក​បំភ្លឺ និង​សុំ​ទោស​ហើយ

0

ភ្នំពេញ ៖ បុរស​ម្នាក់​ឈ្មោះ ទី ទៀង ដែល​ជា​ម្ចាស់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក Hong Meng Hour បាន​ចូល​ទៅ​ខ​មិន​ថា (​លុយ​ដល់​ចឹ​ង​) ដែល​ជា​ការ​ប្រមាទ​មេ​ី​ល​ងាយ​មក​លេ​ី​កម្លាំង​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​របស់​យេ​ី​ង ហេ​ី​យ​ត្រូវ​បាន​សមត្ថកិច្ច​កោះហៅ ចូលខ្លួន​មក​បំភ្លឺ និង​សុំ​ទោស​ជា​សាធារណ​:​នូវ​កំហុស​របស់​ខ្លួន ។

សេចក្តី​បកស្រាយ​បំភ្លឺ និង​បដិសេធ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លើ​ករណី​ដែល​ហ្វេ​សបុ​កមួយ​ឈ្មោះ​ថា Hong Meng Hour ដែល​បាន​សរសេរ​ថា (​លុយ​ដល់​ចឹ​ង​) ដែល​ករណី​អគ្គិភ័យ​ឆាបឆេះ​អគារ​ខន​ដូរ មួយ​កន្លែង ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២២​នេះ ។

ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ សូម​ធ្វើការ​បកស្រាយ​បំភ្លឺ និង​បដិសេធ​ចំពោះ​ហ្វេ​ស​បុក​ផេ​ក Hong Meng Hour ដែល​បាន​សរសេរ​បែប​នេះ និង​ធ្វេ​ី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ​មក​លេ​ី​កងកម្លាំង​សមត្ថកិច្ច ដែល​បាន​ចុះ​ប្រតិបត្តិការ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ជា​ពិសេស​មាន​បំណង​អាក្រក់​បំពុលបរិយាកាស​ដល់​សង្គម​ជាតិ ។

ប៉ុន្តែ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​កោះហៅ​ឈ្មោះ Hong Meng Hour ចូលខ្លួន​មក​បំភ្លឺ ដោយ​បាន​ទទួល​នូវ​កំហុស និង​ធ្វើការ​ថត​វី​ដេ​អូ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ប្រជាពលរដ្ឋ ជា​ពិសេស សមត្ថកិច្ច​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ដើម្បី​សុំ​ការ​លើកលែងទោស ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ