ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ នឹង​លើក​ពេល​បើក​ដំណើរការ​ទៅ​ខែវិច្ឆិកា​វិញ

0

ព្រះ​សីហ​នុ​៖ មន្ត្រី​ជំនាញ​ផ្លូវថ្នល់​ឲ្យ​ដឹង​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដែល​គ្រោង​បើក​ដំណើរការ​សាកល្បង​នៅ​ក្នុង​ខែកក្កដា​ឆ្នាំ​២០២២​នេះ បាន​ពន្យា​ពេល​បន្ត​មិន​ទាន់​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរ​ណ៏​បាន​នៅឡើយ

ដោយសារ​តែ​ធាតុអាកាស​មិន​អំណោយផល ភ្លៀង​ធ្លាក់​ច្រើន រំ​ខាង​ដល់​ការងារ​ស្ថាបនា​ប្រចាំ​ថ្ងៃ ធ្វើ​ឲ្យ​គម្រោង​សាងសង់​ទាំងស្រុង​មិន​ទាន់​បាន​បំពេញ​លក្ខណៈ​បច្ចេកទេស​គ្រប់គ្រាន់​ស្រប​តាម​ផែនការមេ ក្នុង​នោះ​បើ​តាម​មន្ត្រី​លើក​ឡើង​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​អាច​នឹង​បើក​ដំណើរការ​នៅ​ខែ​វិ​ឆ្ឆិ​កា​ឆ្នាំ​២០២២​ខាង​មុខ ក្រោយ​បញ្ចប់​គម្រោង​សាងសង់​។ ជាមួយ​គ្នា​នេះ រាល់​ចរាចរ​ណ៏​ឆ្លងកាត់​ទាំងអស់ មន្ត្រី​បញ្ជាក់​ថា ក្រៅ​តែ​ពី​យានយន្ត​របស់​មន្ត្រី​ជំនាញ​ឬ​ផ្នែក​បច្ចេកទេស​សាងសង់​បើកបរ​បំពេញភារកិច្ច យានយន្ត​ផ្សេង​ទៀត​ត្រូវ​បាន​ឃាត់​ជា​ដាច់ខាត រហូត​ដល់​មាន​សេចក្តី​ប្រកាស​ពី​ក្រសួង​សាធារណការ​និង​ដឹង​ជញ្ជូន​បើក​ឲ្យ​ធ្វើ​ចរាចរ​ណ៏​ជា​ផ្លូវការ​៕

ប្រភព៖ Huy Bunleng News