អ្នក​នៅ​ក្នុង​សង្កាត់​ទាំង ៥​នេះ នឹង​មាន​អគ្គិសនី​ប្រើ​វិញ​នៅ​ម៉ោង ១២:៣០​នាទី​ថ្ងៃត្រង់

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ១១:០៨​នាទី​ព្រឹក អគ្គិសនី​កម្ពុជា សូម​ធ្វើការ​ផ្អាក​ការ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​បណ្តោះអាសន្ន​ពី​អនុ​ស្ថានីយ​ទី​៨ (GS8-F19) ដើម្បី​ឲ្យ​ក្រុមការងារ​បច្ចេកទេស​ធ្វើការ​ប្តូរ​កែវ​ទម្រ (Pin Insulator) ដែល​បណ្តាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​នៅ​តំបន់​មួយ​ចំនួន​ស្ថិត​នៅ​៖ (១)​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (២) សង្កាត់​តា​ក្ដុល សង្កាត់​កំពង់​សំណាញ់ សង្កាត់​ព្រែក​ឫស្សី និង​សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

អាស្រ័យដូច្នេះប្រជាជននៅក្នុងតំបន់ទាំងនោះ ​នឹង​មាន​ចរន្តអគ្គិសនី​ប្រើប្រាស់​ឡើង​វិញ​នៅ​វេលា​ម៉ោង ១២:៣០​នាទី​ថ្ងៃត្រង់​៕