ស្ថានភាព កំពស់​ទឹក នៅ​ស្ពាន​ស្ទឹង​សំរោង ឡើង​ដល់ ៥,២០​ម៉ែត្រ

0

ព្រះ​សីហ​នុ​៖ គិត​ត្រឹម​វេលា ម៉ោង ១១:៣០​នាទី ថ្ងៃ ទី ១២ ខែកក្កដា ឆ្នាំ ២០២២ ស្ថានភាព កំពស់​ទឹក នៅ​ស្ពាន​ស្ទឹង​សំរោង ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ១១៥-១១៦ ក្នុង ភូមិ ស្ទឹង សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ទឹក ឡេ​ី​ង​មានកំ​ពស់ ៥,២០​ម៉ែត្រ ពី​បាត ស្ទឹង ។ តាម​ការ​សន្និដ្ឋាន សភាព ទឹក​ឡេ​ី​ង​ដល់​កំពស់ ៥,៦០​ម៉ែត្រ ទៅ ៥,៧០​ម៉ែត្រ និង ត្រូវ ប្រកាស អាសន្ន ។

កម្លាំង​កងរាជអាវុធហត្ថ ស្រុក​កំពង់ សីលា ចំនួន​០៤​នាក់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក សួន ធា មេបញ្ជាការ​រង​ស្រុក សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​កំពង់​សីលា ដឹកនាំ​ដោយ​លោក សៅ បុរី​វឌ្ឍនៈ អភិបាលស្រុក​កំពង់ សីលា ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ដោយ​ទឹកភ្លៀង​ចំណុច​ភូមិ​ក្រាំង​អាត់​ចាស់ ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​៤២​ខ្នង​ផ្ទះ ក្នុង​នោះ​រង គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន ៣៧ ខ្នង​ផ្ទះ (​ពុំ​មាន​រង​គ្រោះ​ដល់​អាយុ ជីវិត​មនុស្ស រឺ​សត្វពាហនៈ​ឡេ​ី​យ )៕

ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា