ប្រកាស​ផ្លាស់​ប្តូរ​ប្រធាន​សាខា​គយ និង​រដ្ឋាករ​ថ្មី នៅខេត្ត​ព្រះ​សីហ​នុ

0

ព្រះ​សីហ​នុ​៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ១៣​កើត ខែអាសាឍ ឆ្នាំ ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២២ លោក ម៉ាង ស៊ី​ណេ​ត អភិបាល​ស្តីទី នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ និង​លោក ផា អេ​ង​វ៉េ​ង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ តំណាង ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី អគ្គនាយក​នៃ​អគ្គ​នាយ​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ ភារកិច្ច​ប្រធាន​សាខា​គយ និង​រដ្ឋាករ ខេត្ត​ព្រះ​សីហ​នុ​។

ពិធី​ប្រកាស​នេះ ធ្វើ​នៅ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ព្រះ​សីហ​នុ មានការ​អញ្ជើញ ចូលរួម​ពី​លោក លោកស្រី ជា​អភិបាល អភិបាលក្រុង ស្រុក លោក លោកស្រី ជា​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​។

លោក ម៉ាង ស៊ី​ណេ​ត អបអរសាទរ​ចំពោះ​លោក សំ សុ​វ​ណ្ណា​រិ​ទ្ធិ ដែល​ត្រូវ​បាន ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្រសួង​សេដ្ឋកិច្ច និង​ហិ រញ្ញ​វត្ថុ​ផ្តល់​សេចក្តី ទុកចិត្ត​តែងតាំង​មុខ​តំណែង​ជា​ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​បន្ត​និរន្តរភាព​ដឹក នាំ​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ឱ្យ​ទទួល​បាន​ជោគជ័យ​សម្រេច បាន​សមិទ្ធផល​ថ្មី​ៗ​បន្ថែម​ទៀត ជា​ពិសេស​សម្រេច​ឱ្យ​បាន​តាម​ផែនការ​កំណត់​ក្នុង​ការ​ប្រមូល ពន្ធ​នាំ​ចេញ​-​ចូល​ប្រចាំឆ្នាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ត្រូវ​សហការ ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ការ​បង្ក្រាប​រាល់​បទល្មើស​គេចពន្ធ​គ្រប់​ប្រភេទ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ស្រប​តាម​គោលការណ៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរ មាន (​ករណី​រថយន្ត​ចង្កូត ស្ដាំ​ជាដើម​)​។

លោក​អភិបាល​ស្តីទី បាន​ធ្វើការ​ណែនាំ​លោក​ប្រធាន​សាខា​គយ និង​រដ្ឋាករ​ថ្មី ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ទៀត​បំពេញ​តួនាទី ភារកិច្ច​ដែល​ថ្នាក់ដឹកនាំ​ប្រគល់ ជូន ដើម្បី​ធ្វើ ឱ្យ​ការងារ​ប្រមូល​ចំណូល​ពន្ធ​នៅ​ខេត្ត មានការ​អភិវឌ្ឍ​រីក​ចម្រើន​។ មាន​សាមគ្គីភាព​ផ្ទៃក្នុង និង​កិច្ច​ប្រតិបត្តិការ​ល្អ​ទន់ភ្លន់ ហ្មត់ចត់ និង​ម៉ឺងម៉ាត់ ជាមួយ​គ្រប់​មន្ទីរ​-​អង្គភាព រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ឱ្យ​កាន់តែ​ល្អ​ប្រសើរ ប្រកបដោយ​មនសិការ​វិជ្ជាជីវៈ មាន​ស្មារ តី​ទទួលខុសត្រូវ​ខ្ពស់​។ ប្រកាន់​ភ្ជាប់​នូវ អភិក្រម​ទាំង​៥ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ “​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​” និង​បាវចនា​ពីរ​គឺ “​កែទម្រង់​ខាងក្នុង និង​បង្កើត​មិត្ត​ខាងក្រៅ​” ដោយ ស្មារតី​ឯករាជ្យ​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ប្រឹងប្រែង​បំពេញការងារ ដោយ​បង្ហាញ ពី​ចំណេះ ដឹង និង​សមត្ថភាព​ជំនាញ​របស់​ខ្លួន​ទាំង​ផ្នែក​ទន់ និង​ផ្នែក​រឹង ជា​ពិសេស​ត្រូវ​មានគំនិត​ផ្តួចផ្តើម និង​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​រៀបចំ​ផែនការ និង​ចក្ខុវិស័យ ដើម្បី​អភិវឌ្ឍន៍​អង្គភាព​របស់​ខ្លួន មានការ​រីក​ចម្រើន​ទៅ​មុខជា​លំដាប់​។

លោក ផា អេ​ង​វ៉េ​ង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​សម្តែង ការ​សាទរ​ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ​ថ្មី ហើយ​ក៏​មិនមែន​ជា​រឿង​អ្វី​ខុស ប្លែក​នោះ​ទេ ចំពោះ​ការ​ផ្លាស់​ប្តូរ​ប្រធាន​ស្នាក់​ការ គឺជា​ការ​ចាំបាច់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​ការ​កៀ​គរ​ចំណូល​ថវិកាជាតិ​។ នៅ​ឆ្នាំ​២០១៩ កា​ប្រមូល​ចំណូល​ជាតិ មាន​សន្ទុះ​កើនឡើង​ខ្ពស់ ពិសេស​ពន្ធ​លើ យានយន្ត​។ ការងារ​បច្ចេកទេស​របស់​សាខា​គយ គឺ​សម្រួល​ពាណិជ្ជកម្ម ម្យ៉ាងទៀត​រាជរដ្ឋាភិបាល​បាន​លើកលែង​ពន្ធ​ការ​នាំ​ចូល​ពាក់ព័ន្ធ និង វិស័យ​កសិកម្ម​។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ប្រសិទ្ធភាព​ការងារ ប្រធាន​សាខា​គយ​ថ្មី ត្រូវ​បំពេញ ភារកិច្ច កៀ​គរ​ចំណូល​នាំ​ចេញ​-​ចូល​ឱ្យ​បាន​ម៉ឺងម៉ាត់ ដោយ​ស្មារតី ជំនាញ​វិជ្ជាជីវៈ ត្រូវ សហជា​មួយ​អង្គភាព​ពាក់ព័ន្ធ ពិសេស​ត្រូវ​កៀរគរ​ចំពោះ​រថយន្ត​ចង្កូត​ស្តាំ និង​បង្កា​ទប់ស្កាត់ ការ​នាំ​ចូល​រថយន្ត​ស​ង្កូ​ត​ស្តាំ​ថ្មី​ម​កម្ពុជា​។ យក​ស្មារតី​បេ្ត​ជ្ញា​ចិត្ត មក​អនុវត្តន៍​ការងារ​ឱ្យ​មាន ប្រសិទ្ធភាព និង​ទទួល​បាន​ជោគជ័យ​៕

ប្រភព​៖ ក្រសួង​ព័ត៌មាន