មក​ស្តាប់​ការ​បំភ្លឺ​របស់​បុរស បើ​រថយន្ត​ក្រឡាប់​លើ​ផ្លូវ​ល្បឿន​លឿន

0

កំពង់ស្ពឺ​៖ មានករណី​គ្រោះថ្នាក់​ចរាចរណ៍ នា​ថ្ងៃ​ទី ០៣ ខែកក្កដា ឆ្នាំ​២០២២ កាលពី​វេលា​ម៉ោង ១៤ និង ២២​នាទី ដោយយោង​តាម​ការ​បំភ្លឺ​ឈ្មោះ ប៉ក់ ពឿ​ន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជា​អ្នក​បេ​ី​ក​ឡាន មានទីលំនៅ​ភូមិ​ព្រៃខ្លា ឃុំ​ព្រៃ កណ្ដៀង ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង បាន​មក​ផ្ដល់​ចម្លើយ​ដល់​សមត្ថកិច្ច នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ថា​កាលពី​ថ្ងៃ​ទី ០១ ខែ កក្កដា ឆ្នាំ ២០២២ វេលា ម៉ោង​ប្រហែល​ពីរ​ជាង ខ្ញុំបាទ​បាន​បើកបរ​រថយន្ត ០១​គ្រឿង ម៉ាក TOYOTA ALPHARD ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BF-8590 ដែល​បើកបរ​ចេញពី​ព្រ​លាន​យន្តហោះ​ភ្នំពេញ ដោយ​មាន​អ្នក​រួម​ដំណើរ​ចំនួន​០៤​នាក់ ជនជាតិ​កូរ៉េ ០៣​នាក់ ខ្មែរ ០១​នាក់ ស្រី​។ ដោយ​បើកបរ​នៅ​លើ​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅ​ព្រះ​សីហ​នុ ដោយ​មានការ​អនុញ្ញាត ពី​សន្តិសុខ​(​កន្លែង​ត្រួតពិនិត្យ​គោលដៅ​ឆ្លងកាត់​) អោយ​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​។

លុះ​ខ្ញុំបាទ​បើកបរ​បាន​ប្រហែល បី​ឬ បួន​គីឡូម៉ែត្រ ខ្ញុំបាទ​បើកបរ​ក្នុង​គន្លង​ផ្លូវ​ដែល​គេ​អនុញ្ញាត​អោយ​បើកបរ ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត ០១​គ្រឿង​ម៉ាក LANG CRUISER ព​ណ៍​ខ្មៅ មិន​ស្គាល់​ស្លាក​លេខ មិន​ស្គាល់​អ្នកបើកបរ ដែល​បើក​ក្នុង​គន្លង​បិទ​(​ខាងស្ដាំ​) កុ្ន​ង​ទិស​ដៅ​ស្របគ្នា ហើយ​រថយន្ត​LANG CRUISER នោះ​បាន​បត់​ចូល​ចំណែក​ផ្លូវ​(​គន្លង​អនុញ្ញាត​) ហើយ​មក​បុក​ចំ​ផ្នែក​ខាងស្ដាំ​ចំ​ផ្នែក​កង់​ខាងក្រោយ ដែល​ខ្ញុំ​កំពុង​តែ​បើកបរ​ក្នុង​ល្បឿន​លឿន ធ្វើ​ឲ្យ​រថយន្ត​ខ្ញុំ​ក្រឡាប់​ជា​ច្រើន​ជុំ បណ្ដាល​អោយ​អ្នក​រួម​ដំណើរ​ទាំង​០៤ នាក់​នោះ​រង​របួសធ្ងន់​នឹង​ស្រាល​។ ក្រោយមក​ខ្ញុំ​បាន​បើកទ្វា​ចេញពី​រថយន្ត​ហើយ​ខ្ញុំបាទ​បាន​ស្រែកហៅ​អ្នក​ធ្វើ​ផ្លូវ​នៅ​ជិត​នោះ​មក​ជួយ​ទាញ​អ្នក​របួស​នៅ​ក្នុង​រថយន្ត ដើម្បី​យក​ទៅ​សង្គ្រោះ ហើយ​ពួក​គាត់​បាន​មក​ជួយ​ពិតប្រាកដ​មែន ប្រហែស​១៥​នាទី សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បាន​មក​ដល់​រួម​ជាមួយ​រថយន្ដ​សង្គ្រោះ​របស់ អង្គភាព​យោធា​ការពារ​កោះ​ឆ្នេរ ៕

ប្រភព៖​​ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ