មិនដឹង​ស្រវឹង ឫ​យ៉ាងណា? ស្រាប់តែ​បើករថយន្ត​ទៅ​បុក​បង្កាន់ដៃស្ពាន

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​បុរស​ម្នាក់​បើករថយន្ត​ឡិច​ស៊ិ​ស RX330 បុក​បង្កាន់ដៃស្ពាន​ព្រែក​ជៃ នៅ​តាម​បណ្តោយ​ផ្លូវ​២១៧ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​រថយន្ត​បង្ក​ខាងលើ​មាន​ពាក​ស្លាក​លេខ​ភ្នំពេញ ២AI-០៩១៥ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើការ​វាស់វែង នឹង​បាន​យក​រថយន្ត​ទៅ​រក្សា​ទុក​ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕