បាត់ដំបង៖ នៅថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង០៧និង០០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុក បានដឹកនាំកម្លាំងផ្នែកយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរ សំរិល អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបងលេខ ២៥២ត/ព្រ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដោយបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជន០១នាក់ឈ្មោះ អៀង គីម ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០១៩។
នាពេលនេះ នគរបាលស្រុកសំឡូតបានរៀបចំបញ្ជូនពិរុទ្ធជនខាងលើមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ