បាត់ដំបង ៖ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃត្រទ្បាច សហការជាមួយកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុករុក្ខគីរី ដឹកនាំដោយលោកវរសេនីយ៍ឯក ឆាយ ម៉ាប់ ជាអធិការ បានធ្វើការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (បៀរ៥២សន្លឹក) ០៣លើក ឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ១៣នាក់ ស្ថិតនៅក្នុងឃុំព្រៃត្រទ្បាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ១៣នាក់ (ស្រី ១២នាក់) និងធ្វើការដកហូតសម្ភារៈរួមមាន ៖ បៀរ ០៣ហ៊ូ និងកំរាល ០៣ ។ បច្ចុប្បន្នអ្នកប្រព្រឹត្តិល្បែងស៊ីសងខុសច្បាប់ទាំង១៣នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកធ្វើការអប់រំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរួចអនុញ្ញាតឱ្យក្រុមគ្រួសារមកធានាយកទៅមូលដ្ឋានរៀងខ្លួនវិញ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ