សមត្ថកិច្ច​ឃាត់​បាន​ជនសង្ស័យ កាប់​ប្លន់​កាបូប​លុយ​តាម​ដងផ្លូវ

0

ព្រះ​សីហ​នុ​៖ នគរបាល​បង្ក្រាប​និង​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ដែល​ធ្វើ​សកម្មភាព​ប្លន់​យក​កាបូប​លុយ​ពី​ជន​រង​គ្រោះ​នៅ​ឃុំ​រាម​ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ​។ របាយ​ការ​ណ៏​ពី​នគរបាល​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២២​មិថុនា​២០២២ វេលា​ម៉ោង ១៣.០០​នាទី តាម​ផ្លូវជាតិ​លេខ​៤ ចំណុច​ភ្នំ​៩៣ ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​អំពើ លួច​មាន​ស្ថាន​ទម្ងន់ទោស​(​កាប់​ប្លន់​កាបូប​លុយ​)០១​ករណី បង្ករ​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​០២​នាក់​៖

១.​ឈ្មោះ​ឡា​ត់ ជីវរ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ទ្រា​រ​៤ សង្កាត់​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ​។
២.​ឈ្មោះ យុ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ បាន​ធ្វើ​សកម្មភាព​ទាញ​យក​កាបូប​ហើយ​ប្រើ​ច្រ​វ៉ា​ក់​និង​កាំបិត​បាំង​តោ ដេញ​កាប់​ប្លន់​យក​កាបូប​លុយ​របស់​ជន​រង​គ្រោះ​២​នាក់​ប្ដី​ប្រពន្ធ

ជា​អ្នក​លក់ដូរ មាន​ទីលំនៅ​ភូមិ​អូរ​ចំណារ ឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ពេល​ជន​រង​គ្រោះ​ពីរ​អ្នក​ប្ដី​ប្រពន្ធ​ជិះ​ម៉ូតូ​ចេញពី​លក់ដូរ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង​ត្រឡប់​មក​ផ្ទះ​វិញ​។ ក្រោយ​ពេល​ធ្វើ​សកម្មភាព​រួច​កម្លាំង​នគរបាល​បាន​ចុះ​អន្តរា​គម​ន៌​និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​០១​នាក់​ឈ្មោះ​ឡា​ត់ ជីវរ ដកហូត​វ​ត្តុ​តាង​រួម​មាន​៖

+​កាបូប​លុយ​ចំនួន​០១
-​លុយ​ដុល្លា​ចំនួន ១៦៥២$
-​លុយ​ខ្មែរ​ចំនួន ១៥៧៦០០៛
-​ជញ្ជៀន​ចំនួន​០១​វង់​។​(​របស់​ជន​រង​គ្រោះ​)
-​កាំបិត​បាំង​តោ​ចំនួន​០១ សម្រាប់​ធ្វើ​សកម្មភាព
-​ច្រ​វ៉ា​ក់​០១​ខ្សែ​មាន​កិប​សោរ
-​ម៉ូតូ​ម៉ាក​WINNER​ព​ណ៏​ខ្មៅ​ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ​០១​គ្រឿង
-​ទូរ​ស័​ទ្ទ​០១​គ្រឿង​ម៉ាក​VIVO​ព​ណ៏​ខៀវ​០១​គ្រឿង​។ (​របស់​ជន​ស​ង្ស​យ័​) រីឯ​ឈ្មោះ​យុ រត់គេច​ខ្លួន​។

ជន​ស​ង្ស​យ័ នគរបាល​នឹង​ចាត់ចែង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្តន្ទាទោស​តាម​នីតិវិធី​៕

ប្រភព៖ Huy Bunleng News