សមត្ថកិច្ច​ក្របួច​បាន​អ្នកក្លាហាន​ដង​ភ្លោះ ៣​នាក់

0

កំពង់ឆ្នាំង​៖ នៅ​ថ្ងៃ​ពុធ ទី​២២ ខែមិថុនា ឆ្នាំ​២០២២ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប្រឡាយ​មាស សហការ​ជាមួយ កម្លាំង​ប្រជា​ការពារ​ប្រើប្រាស់​មធ្យោបាយ​បា​ឡា​ស្មាច់​ចំនួន​មួយ​គ្រឿង ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ជូ វ​ណ្ណា​រី នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប្រឡាយ​មាស បាន​ចុះ​ល្បាត​តាម​ដង​ទន្លេ​ដល់​ចំណុច​ព្រែក​សាច់​ស្ពៃ​ស្ថិត​ក្នុងភូមិ​សាស្ដ្រ​ភូមិ​អន្លង់​កញ្ចុះ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បាន​បង្ក្រាប បទល្មើស​នេសាទ​មួយ​ករណី​(​ឆក់​ក្តៅ​)​។

ជា​លទ្ធផល​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ គេចខ្លួន​រួច​ម្នាក់​÷
១-​ឈ្មោះ​ម៉ៅ ប៉ែន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ សញ្ជាតិ​ខ្មែរ​។
២-​ឈ្មោះ ថន វណ្ណៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ សញ្ជាតិ​ខ្មែរ​។
៣-​ឈ្មោះ គុណ សុភា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ សញ្ជាតិ ខ្មែរ ។
ក្នុង​ពេល​ចុះ​បង្ក្រាប​ជនសង្ស័យ​ម្នាក់ បាន​លោតទឹក រត់គេច​ខ្លួន​បាត់ ឈ្មោះ ហ៊ូ ប៉ុប​ពី ភេទ ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ ខ្មែរ ។ សមត្ថកិច្ច​នគរបាល​ដកហូត​សំភារៈ​វត្ថុ​តាង​រួម​មាន​៖ ១.​បា​ឡា​ស្មាច់​ចំនួន​០២​គ្រឿង ២.​ក្បាល​អាំង​ស៊ី​វិច ទ័​រ​(​ប្រភេទ​ក្តៅ​)​ចំនួន​០២​គ្រឿង ៣. អា​គុយ​ចំនួន​០២​គ្រឿង ។

ច​ប្ចុប្បន្ន ជនសង្ស័យ​បាន​ឃាត់ខ្លួន និង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​ជំនាញ​ជលផល​ដើម្បី​បន្ត​នីតិវិធី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ