ឃាត់ខ្លួន​បាន​អ្នកជំនាញ​ឆក់​តាម​ដងផ្លូវ​មួយ​ក្រុម

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២២ សមត្ថកិច្ច​ជំនាញ របស់​អធិការដ្ឋាន​ន​នគរបាល​ខណ្ឌ​កំ​បូល បាន​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន ដល់​ចំណុច​ផ្លូវលំ ភូមិ​ត្មាត​ពង សង្កាត់​បឹង​ធំ ក៏​បានឃើញ​ជនសង្ស័យ​ឈ្មោះ ហ៊ុន ហុង និង​ឈ្មោះ ម៉ូ​វ ធា​រ៉ា កំពុង​ឈរ​លេង​នៅ​មុខ​ផ្ទះ ដោយ​មានការ​សង្ស័យ ទើប​សមត្ថកិច្ច​យើង​នាំ​ខ្លួន​ជនសង្ស័យ​ទាំង ០២​នាក់ មក​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កន្ទោក រហូត​ដល់​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២២ ទើប​ជនសង្ស័យ​ឈ្មោះ ហ៊ុន ហុង និង​ជនសង្ស័យ​ឈ្មោះ ម៉ូ​វ ធា​រ៉ា បាន​សារភាព​ថា កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល ១៨ និង ៣០​នាទី ជនសង្ស័យ​ឈ្មោះ ហ៊ុន ហុង និង​បក្ខពួក​ឈ្មោះ ម៉ូ​វ ធា​រ៉ា​និង​ឈ្មោះ ហ៊ុន ហេង បាន ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​មនុស្ស​ស្រី​ចំនួន ០១​នាក់ ម៉ាក​អូ​ប៉ូ ពណ៌​ខ្មៅ នៅ​ចំណុច​មុខកា​រ៉ា​ស់​ប្រេង​តេ​លា ផ្លូវជាតិ​លេខ​៤ ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ។

​ឃាត់​ជនសង្ស័យ​ចំនួន ០៣​នាក់​៖
​ទី​១-​ឈ្មោះ ហ៊ុន ហុង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ត្មាត​ពង សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។ (​ឃាត់ខ្លួន មាន​សារធាតុ​ញៀន​)
​ទី​២-​ឈ្មោះ ម៉ូ​វ ធា​រ៉ា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ត្មាត​ពង សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។ (​ឃាត់ខ្លួន មាន​សារធាតុ​ញៀន​)
​ទី​៣-​ឈ្មោះ ហ៊ុន ហេង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ត្មាត​ពង សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។ (​ឃាត់ខ្លួន មាន​សារធាតុ​ញៀន​)

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌកំបូល