ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១២:០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០២នាក់ នៅចំណុចមុខផ្ទះជួលគ្មានលេខផ្លូវ៩៣ ភូមិផ្សារតូច សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចកុំព្យូទ័រឡេបថប់ ប្រព្រឹត្តនៅចំណុចក្នុងសាលាELT អគារលេខ៧អឺ០ និង៩អឺ០ ផ្លូវលេខ១៣៦ ភូមិ២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០១:០០ នាទីរំលងអាធ្រាត្រ។ ជនរងគ្រោះជនរងគ្រោះឈ្មោះ ឆេង វិសាល ភេទ ប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នកគ្រប់គ្រងផ្នែករដ្ឋបាលសាលាELT ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិបឹងធំ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖
១- ឈ្មោះ គង់ សុវណ្ណារ៉ា ហៅ ពយ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ៩៣ ភូមិផ្សារតូច សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
២- ឈ្មោះ គង់ ស្រីនាង ភេទ ស្រី អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ៩៣ ភូមិផ្សារតូច សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ភស្តុតាងចាប់យក៖ កុំព្យូទ័រឡេបថប់ម៉ាក M.S.T ពណ៌ ខ្មៅ ចំនួន ០១ គ្រឿង។ សម្ភារៈបាត់បង់៖ កុំព្យូទ័រឡេបថប់ម៉ាកM.S.T ពណ៌ខ្មៅ ចំនួន០២គ្រឿង និងទូរសព្ទ័ដៃម៉ាកអាយហ្វូន ចំនួន០២គ្រឿង, ប្រដាប់ផ្ទុកឯកសារកុំព្យូទ័រចំនួន០៤ដុំ និងប្រាក់រៀលចំនួន៣០០,០០០រៀល។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕