បុរស​ម្នាក់​ចែករំលែក​បទ​ពិសោធន៍ ពី​ការ​មើល​ទូរស័ព្ទ​យូរ រហូត​បង្ក​ទៅ​ជា​មាន​ខ្ទុះ​នៅ​ត្របកភ្នែក

0

ហ្វេ​ស​ប៊ុ​ក​៖ នេះ​បើ​យោង​តាម​ការ​បង្ហោះ​របស់​គណនី​មួយ​ដែល​មានឈ្មោះ​ថា Pitou ThaiNorak ដែល​បាន​ចែករំលែក​នៅ​បទ​ពិសោធន៍​ផ្ទាល់ខ្លួន​ទាក់ទង​នឹង​មើល​ទូរស័ព្ទ​រយៈពេល​យូរ​។ ក្នុង​នោះ​លោក​ក៏​បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖

“​សូម​ផ្តាំ​ដល់​បងប្អូន ដែល​ចូល​ចិត្ត មើល​ទូរស័ព្ទ ពេល យប់​រយៈពេល​យូរ បើ​មាន​ហូរ​ទឹកភ្នែក​សូមកុំ​យកដៃ មិន​ស្អា​តទៅ​ជូត​ព្រោះ​វា​អាច​មាន​មេរោគ​តាម​ដៃ​ចូល​ទៅ​ក្នុង ភ្នែក​ឬ​ត្របកភ្នែក អាច​បង្ករ​ទៅ​ជា​ខ្ទុះ នៅ​ត្របកភ្នែក​ដូច​ខ្ញុំ​ផ្ទាល់ ចឹ​ង​បើ​មិន​ចង់អោយ​ដូច​ខ្ញុំ សូមកុំ​ធ្វើ​រឿង​នេះ​អោយ​សោះ ។ ជា​ពិសេស​ក្មេង​តូច​ៗ​ចូល​ចិត្ត​អោយ​មើល​ទូរស័ព្ទ​រយៈពេល​យូរ​”៕