ឃាត់ខ្លួន​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៦​និង​៣០​នាទី អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួម​នឹង​យោបល់​របស់​លោក​វរសេនីយ៍ឯក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ លោក​វរសេនីយ៍ទោ វេ គឹ​មចត់ អធិការ​នគរបាល​ស្រុក​កំ​រៀង បាន​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ឃុំខ្លួន​លេខ ២១៣/២២ ចុះ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២២ របស់​លោក អាត ច​ន្ទ័​ដា​រា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល ដោយ​បង្គាប់​ឱ្យ​ចាប់ខ្លួន​ឈ្មោះ សាហា​នី គុន​ទូ (SAHANT KUNTU) ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ​ឥណ្ឌា ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្តិ​នៅ​ខេត្តកណ្តាល កាលពី​ឆ្នាំ​២០២១​។

នា​ពេល​នេះ បុរស​ជា​ជនជាតិ​ឥណ្ឌា​ជា​ពិរុទ្ធជន​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ