បាត់ដំបង៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២០និង២០នាទី ចំនុចក្រុមទី០៤ ភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង លើផ្លូវជាតិលេខ៥៧B (ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥-១៦) មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនឹងកង់បណ្តាលអោយបុរសមា្នក់ស្លាប់បាត់បង់ជីវិត។
តាមការរាយការណ៍ពីសមត្ថកិច្ចបានអោយបញ្ជាក់អោយដឹងថា រថយន្តមិនត្រូវបានស្គាល់ម៉ាក (រត់គេចខ្លួនបាត់) បើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នាដោយកង់ជិះពីរទិសខាងលិចទៅកើតរថយន្តបើកមកពីរទិសខាងកើតមកលិច មកដល់ចំនុចកើតហេតុខាងលើរថយន្តបានបុកកង់ពីមុខពេញទំហឹងខណៈពេលកង់កំពុងបត់ឆ្វេងបណ្តាលអោយអ្នកជិះកង់ឈ្មោះ មន ជា ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង (កង់ពណ៌លឿង) ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។
ក្រោយពីចុះពិនិត្យកន្លែងកើតហេតុរួច សមត្ថកិច្ចបានចុះធ្វើការត្រួវពិនិត្យនិងវាស់វែងរួចប្រគល់សាកសពជនរងគ្រោះជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី រង់ចាំការដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ