ឆក់​កាបូប​បាន​សម្រេច​ហើយ ប៉ុន្តែ​រត់​មិន​រួច​ដ​ដែរ

0

កណ្តាល​៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​អោយ​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល ខេត្តកណ្តាល ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​) កាលពី​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៤​និង​៣០​នាទី ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។
ជន​រង​គ្រោះ​ឈ្មោះ ឆែម ចាន់​ឌី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្ម​កា​នី​រោងចក្រ នៅ​ភូមិ​ថ្មគោល ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ជនសង្ស័យ​ឈ្មោះ ទូច សុ​ផានិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ពាម ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ឃាត់ខ្លួន​)​។

សម្ភារ​បាត់បង់​៖ កាបូបដៃ​ម៉ាក​GG ពណ៌​ប្រផេះ​រូប​តុក្តា ក្នុង​នោះ​មាន លុយ​រៀល​ចំនួន ៧០០០០​រៀល ទូរស័ព្ទ​ដៃ​ម៉ាក OPPO ពណ៌​ទឹកប្រាក់ ដាក់​ស្រោម​ពណ៌​លឿង និង​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ចំនួន​០២​សន្លឹក និង​ប័ណ្ណសមាជិក ប​.​ស​.​ស ចំនួន​០១​សន្លឹក (​ជា​របស់​ជន​រង​គ្រោះ យក​បាន​មក​វិញ​)​។

វត្ថុ​តាង​ចាប់​យក​៖ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២១ លេខ​តួ​5963189 និង​លេខ​ម៉ាស៊ីន​5963189 ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1IR-4129 និង​កាបូបស្ពាយ​ចំហៀង​ពណ៌​ទឹកប៊ិច​ចាស់​ចំនួន​០១ (​ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​), កាបូបដៃ​ម៉ាក​GG ពណ៌​ប្រផេះ​រូប​តុក្តា ក្នុង​នោះ​មាន​លុយ​រៀល​ចំនួន ៧០០០០​រៀល ទូរស័ព្ទ​ដៃ​ម៉ាក OPPO ពណ៌​ទឹកប្រាក់ ដាក់​ស្រោម​ពណ៌​លឿង និង​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ចំនួន​០២​សន្លឹក និង​ប័ណ្ណសមាជិក ប​.​ស​.​ស ចំនួន​០១​សន្លឹក​។

យោង​តាម​របាយការណ៍​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​ពណ៌​ស ដោយ​ដាក់​កាបូប​ក្នុង​ឃ្លុម​ម៉ូតូ​ខាង​មុខ ជិះ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ពេល​ជិះ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​តាម​មក​ពីក្រោយ ហើយ​ឆក់​យក​កាបូប​រួច​ជិះ​គេចខ្លួន​តែ​ម្ដង ក្រោយមក​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ហើយ​ស្រែ​កថា​ចោរ​ៗ រហូត​ដល់​ចំណុច​តារាង​បាលទះ​ក្នុងភូមិ​ចំការ​ជោរ ឃុំ​ពើក ស្រុក​អង្គស្នួល ទើបត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​ស្ទាក់​នឹង​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​បាន​តែ​ម្ដង​។ ក្រោយមក​ទើប​កម្លាំង​សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ក៏​ចុះ​ទៅ​ដល់​កន្លែង ហើយ​នាំ​ខ្លួន​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សួរនាំ​តាម​នីតិវិធី​ច្បាប់​។

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិតជា​បាន​ឆក់​យក​កាបូប​របស់​ជន​រង​គ្រោះ​ពិតមែន​។ ចំពោះ​ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង និង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ