ភ្នំពេញ៖ ភោជនីយដ្ឋានគ្រឿងសមុទ្រ អ៊ូហ៊ូសឺហាយ ត្រូវបានភ្លើងឆេះបំផ្លាញសម្ភារមួយចំនួន កាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្លូវសបិត ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ធ្វើឲ្យខូចខាតឆេះសម្ភារម៉ាស៊ីនត្រជាក់ចំនួន ១គ្រឿង ទទឹង ០,៥០ម៉ែត្រ x ២ម៉ែត្រ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ចំណែកឯទីតាំងខាងលើ ជាប្រភេទសំណង់ ថ្មបេតុង ដែលមានទំហំ (១២ម៉ែត្រ x ១៨ម៉ែត្រ)។
កម្លាំងសមត្ថកិច្ចជំនាញបានបន្តថា ករណីអគ្គិភ័យខាងលើនេះ ត្រូវបានអន្តរាគមន៍បាញ់ឲ្យរលត់នៅវេលាម៉ោង ៧និង០០នាទីព្រឹកថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ៣គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តជំនួយមកពីក្រុមហ៊ុន OCIC កោះពេជ្រ ចំនួន ៣គ្រឿង ពុំបានប្រើប្រាស់ទឹក ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ