លួច​ម៉ូតូ​បាន​ហើយ ប៉ុន្តែ​រត់​មិន​រួច​ដ​ដែរ

0

កោះកុង​៖ នៅ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២២ នៅ​វេលា​ម៉ោង​០៥៖០១​នាទី ស្ថិត​នៅផ្ទះ​ទិញ​អេ​ត​ចាយ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤៨ ក្នុងភូមិ​ស្មាច់​មាន​ជ័យ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ មាន​ករណី​លួច​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​wave​ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ម្ចាស់​ឈ្មោះ មាស បុ​ឹ​ក ភេទ​ស្រី អាយុ ៤៥​ឆ្នាំ​មុខរបរ ទិញ​អេ​ត​ចាយ ទីលំនៅ​បច្ចុប្បន្ន ភូមិ​០១ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ​ដោយ​ទទួល​បណ្ដឹង ពី​ជន រង​គ្រោះ​កម្លាំង​ជំនាញ បាន​ចុះ​ទៅ​ដល់​ពី​កន្លែង​កើតហេតុ និង​ចុះ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ព្រមទាំង​ជូនដំណឹង​តាម​បណ្ដា​អធិការ​ដ្ថា​ន​នគរបាល​ស្រុក​រហូត​ដល់​ម៉ោង​១៤៖៥៤​នាទី ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២២ កម្លាំង​នគរបាល​ស្រុក​មណ្ឌល​សីមា បាន​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ វ៉ា​ត ធា​រិ​ន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ កម្មករ​នេសាទ មាន​ស្នាក់​នៅ​លើ​ទូក​នេសាទ​ក្នុង​ផែ​ក្នុង​ឃុំ​ប៉ាក់​ខ្ល​ង​ស្រុក​មណ្ឌល​សីមា និង​ម៉ូតូ​មួយ​គ្រឿង​ដែល​មាន​ភិនភាគ​ដូច​រៀបរាប់​ខាងលើ នៅ ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​បញ្ជូន​មក​អធិការ​រ​ដ្ឋា​ន​ស្រុក​មណ្ឌល​សីមា​និង​បញ្ជូន​បន្ត​មក​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ