ព្រោះតែ​រឿង​មួយ​នេះ ធ្វើ​អោយ​ជនសង្ស័យ​យក​កាំបិត​កៃ​ចុង​ស្រួល​ចាក់​ស្ត្រី​ម្នាក់

0

កោះកុង​៖ នៅ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៨៖៤០​នាទី នៅ​ចំណុច​ក្នុងផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​បឹង​ព្រាវ​ឃុំ​បឹង​ព្រាវ​បង្ករ​ឡើង​ដោយ​ឈ្មោះ​ឈឿ​ន ផានិត ភេទ​ប្រុស​អាយុ ២០​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​កម្មករ​បើកឡាន​ដឹក​ទឹកកក មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ធ្វើ​សកម្មភាព​យក​កាំបិត​កៃ​ចុង​ស្រួច​ប្រវែង​២៤​សង់ទីម៉ែត្រ​ចាក់​ទៅ​លើ ជន​រង​គ្រោះ​ឈ្មោះ​ហឿ​ន ឈី​ម ភេទ​ស្រី​អាយុ ៥២​ឆ្នាំ​រស់នៅ បច្ចុប្បន្ន​ភូមិ​ឃុំ​ជាមួយ​គ្នា​បណ្ដាល​ឲ្យ​រង​របួស​ចំនួន​០២​កន្លែង ធ្ងន់​ត្រូវ​ប្រអប់ដៃ​ខាងស្ដាំ​មួយ​កន្លែង​ត្រូវ​កំភួនដៃ​ខាងស្ដាំ​មួយ​កន្លែង​។ មូលហេតុ បណ្ដាល​មក​ពី​គំនុំ​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល ដើម្បី​សួរ​ចម្លើយ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ