បើក​បញ្ច្រាស់ បុក​គ្នា​ពេញទំហឹង បណ្តាល​អោយ​ស្លាប់​ម្នាក់

0

កោះកុង​៖ នៅ​ថ្ងៃ​ទី​០១ ខែ​០៦​ឆ្នាំ​២០២២ វេលា​ម៉ោង ២៣​និង​២០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ លើ​ផ្លូវជាតិ​លេខ ៤៨ ចន្លោះ​បង្គោល Km ៤៤ -៤៥ នៅ​ចំណុច បឹង​មាស​ស្ថិត​ក្នុង ភូមិ​ប្រ​លាន ឃុំ កណ្ដោល ស្រុក​បូ​ទុម​សាគរ ខេត្ត កោះកុង ។

យោង​តាម​របាយការណ៍​របស់ សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹង​ថា រថយន្ត​០១​គ្រឿង​ម៉ាក HYUNDRAl (​ហាន់ ដាយ​) ពណ៌ ត្រី អី ពាក់​ស្លាក​លេខ ភ្នំពេញ 3F 2717 បើកបរ​ទិស​ដៅ ពី​ភ្នំពេញ ទៅ​កោះកុង បាន​បុក​និង​ម៉ូតូ​០១​គ្រឿង ម៉ាក អិ​ច​សិនទ​រ័ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​ទិស​ដៅ​ផ្ទុយ​គ្នា​បណ្តាល​អោយ​ស្លាប់​មនុស្ស​ចំនួន​ម្នាក់​(​ប្រុស​)​។ សមត្ថកិច្ច​នគរបាល​បាន​បន្ត​ថា មូលហេតុ អ្នកបើកបរ​រថយន្ត​វ៉ា​ជែង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ករ ឈ្មោះ យាន យា​ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ អូ​ត្រេះ ឃុំ អូ​ត្រេះ ស្រុក ស្ទឹង​ហាវ ខេត្ត ព្រះ​សីហ​នុ ។ ក្រោយ​កើតហេតុ​បាន​ចត​រថយន្ត​ទុក​ចោល ហើយ​រត់គេច​ខ្លួន​។​ចំពោះ​ជន​រង​គ្រោះ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​) ឈ្មោះ ទូច ត្រា ភេទ ប្រុស​អាយុ ១៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ សុ​វ​ណ្ណា​បៃតង ឃុំ​កណ្ដោល ស្រុក​បទុម​សាគរ ខេត្ត កោះកុង សមត្ថកិច្ច​យើង​បាន​ប្រគល់​សព ជូន​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​។ រថយន្ត និង​ម៉ូតូ ខូចខាត​ធ្ងន់​។

បច្ចុប្បន្ន រថយន្ត​និង​ម៉ូតូ​សមត្ថកិច្ច​យើង​យក​មក​រក្សា ទុក្ខ​នៅ​អធិការដ្ឋាន​នគរបាល រង​ចាំ​ដោះស្រាយ​តាម​និ​តិ​វិធី​ច្បាប់​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ