កំពង់ស្ពឺ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៩,៣០នាទីព្រឹក អធិការនគរបាលស្រុកបសេដ្ឋ បានទទួលបណ្តឹងពីជនរងគ្រោះ ឈ្មោះ អ៊ុ សុខលី ថាបានបាត់លុយចំនួន១៤០០ដុល្លា (មួយពាន់បួន រយដុល្លា) នាយប់ថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២.០០នាទីរំលងអាធ្រាត នៅក្នុងហាងម៉ាស្សាកោស ជប់មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ក្រោយពីទទួលបានពាក្យបណ្តឹងរួច កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិលចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ហើយបានហៅជនសង្ស័យ០២នាក់ មានឈ្មោះក្នុងបណ្តឹងមកសាក សួរ ទី១. ឈ្មោះ កន ដាលីន ជានារីម៉ាស្សា ទី២.ឈ្មោះស្រឿង ម៉េន ភេទស្រី ជាម្ចាស់ហាង ។
តាមចម្លើយសារភាព របស់ជនសង្ស័យទាំង២ខាងលើ ថាខ្លួនពិតជាបានរួមកំនិតគ្នាបន្លំលួចយកលុយនៅក្នុងកូនកាបូបដៃរបស់ជនរងគ្រោៈឈ្មោៈ អ៊ុ សុខលី ចំនួន១៤០០ដុល្លាប្រាកដមែន ។
ករណីនេៈ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តកំពង់ស្ពឺចាត់ការតាមនិតិវិធី។ ចំពោះប្រាក់ចំនួន១៤០០ដុល្លា បានប្រគល់ជូនជនរងគ្រោះវិញ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ