ដាច់​ជណ្តើរ​រ៉ក​យោ​ធ្លាក់​ពី​ជាន់​ទី​១៥ បណ្តាល​អោយ​មនុស្ស​៤​នាក់​ស្លាប់ និង​ម្នាក់​របួសធ្ងន់

0

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៧:៣០នាទីកម្លាំងជំនាញអធិការដ្ឋាននគរ
បាលក្រុងព្រះសីហនុ ទទួលបានពត៌មានថា:មានកម្មករខ្មែរចំនួន០៥នាក់ ជិះជណ្តើររ៉កយោឡើងលើអាគារកំពុងសាងសង់នៅចំណុចផ្លូវ សេតេក្រុមទី១១ ភូមិ២ សង្កាត់លេខ៣ ក្រុង+ខេត្ត ព្រះសីហនុ បានដាច់ធ្លាក់ ពីជាន់ ទី១៥ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុចំនួន០៣នាក់៖១.ឈ្មោះ វល្ល៌ ភេទប្រុស អាយុ៥៣ឆ្នាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ (ស្លាប់) ។ ២.ឈ្មោះ នូ សុីនួន ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើត ភូមិ៣ សង្កាត់លេខ៣ ខណ្ឌ័មិត្តភាព ខេត្តព្រះសីហនុ(ស្លាប់) ។    ៣.ឈ្មោះ រ៉ាន ភាស់ ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកំណើតភូមិគោកមន ឃុំគោកមន ស្រុកអំពិល ខេត្តឧត្តមានជ័យ(ស្លាប់)  ។ ៤.ឈ្មោះ សយ ម៉ាលីស ភេទស្រី អាយុ៣៨ឆ្នាំ មានស្រុកកំណើតភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ បានស្លាប់ ក្រោយពីបញ្ជូនដល់មន្ទីពេទ្យ 888(ស្លាប់) ។ ៥.រងរបួសធ្ងន់ ឈ្មោះ ហេង សីហា អាយុ២៨ឆ្មាំ មានស្រុកកំណើតខេត្តកំពង់ឆ្នាំង សង្គ្រោះនៅមន្ទីរពេទ្យ ។

បច្ចុប្បន្ន សាកសពបានរក្សាទុកបណ្ដោះអាសន្ន នៅសាលតម្កល់សពមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីធ្វើនីតិវិធីបន្តទៀត៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ