បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ ក្រោយ​ឆក់​ចរន្តអគ្គិសនី​ឆ្លង​ពី​បង្គោល​ខ្សែភ្លើង

0

កោះកុង​៖ នៅ​ថ្ងៃ​ទី​១៧​ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​១៣​និង​២០​នាទី ស្ថិត​នៅ​ភូមិ​ជី​ត្រេះ ឃុំ​អណ្ដូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង មាន​ករណី​ឆ្លង​ចរន្តអគ្គិសនី តាម​បង្គោល​ខ្សែភ្លើង បណ្ដាល​អោយ​ឆក់​មនុស្ស​ស្លាប់ ០១​នាក់​ប្រុស​។ បុរស​រង​គ្រោះ​ឈ្មោះ ម៉ៅ សេត ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ​។

តាម​ការ​បំភ្លឺ​ពី​កូនស្រី​ជន​រង​គ្រោះ ក្រោយ​ពី​មេឃ​ភ្លៀង​រាំង ក្នុងផ្ទះ​របស់​គាត់​មាន​ឆ្លង​ចរន្តអគ្គិសនី ជន រង​គ្រោះ​បានរ​ត់ទៅ​បិត កុងតាក់​ភ្លើង នៅ​បង្គោល​ភ្លើង បណ្ដាល​អោយ​ឆ្លង​ចរន្តអគ្គិសនី ឆក់​ស្លាប់​នៅ និង​កន្លែង​។

បច្ចុប្បន្ន សព​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ