ស្ត្រី​ម្នាក់​ដេក​ស្តូក​លើ​ផ្លូវ ព្រោះតែ​ជិះ​ម៉ូតូ​ទៅ​បុក​នឹង​សត្វ

0

កោះកុង ៖ ស្ត្រី​ម្នាក់​បាន​រង​របួសធ្ងន់ ខណៈ បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន ហើយ​បុក​និង​សត្វ​ក្របី កាលពី​យប់​ថ្ងៃ​ទី ១៣ ខែឧសភា ឆ្នាំ​២០២២​វេលា​ម៉ោង​៨.៣០​នាទី នៅ​ចំណុច​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្ល​ង ស្រុក មណ្ឌល​សីមា ខេត្តកោះកុង​។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ទិ​ត ធី ភេទ​ស្រី អាយុ ២៣ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ បច្ចុប្បន្ន ម៉ូតូ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​៕

ប្រភព​៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ