សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម ២​កន្លែង នឹង​ឃាត់ខ្លួន​មនុស្ស​បាន ២​នាក់

0

បាត់ដំបង ៖ កាលពី​ថ្ងៃ​ពុធ ១១​រោច ខែចេត្រ ឆ្នាំខាល​ចត្វា​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី ២៧ ខែ មេ​សា ឆ្នាំ ២០២២ អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់ លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួម​នឹង​យោបល់​របស់ លោក​វរសេនីយ៍ឯក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ ដោយ​ទទួល​បានការ​សម្រប សម្រួល​លើ​នីតិវិធី​ពី ឯកឧត្តម កែវ សុ​ជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​បាត់​ដំ បង ផង​នោះ លោក​វរ​សន​នី​យ៍​ឯក ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​បាន​ដឹក នាំ​បាន​ដឹកនាំ​កម្លាំង​ក្នុង​ការិយាល័យ​នេះ សហការ​ជាមួយ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប និង​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ចុះ​ប្រតិបត្តិការ​លើ​ករណី ទទួលផល​ចោរកម្ម​លើ​ទីតាំង​០២​គោលដៅ​ផ្សេង​គ្នា​ក្នុង​ក្រុង​បាត់ដំបង​។

មន្ត្រី​នគរបាល​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​ថា ៖ គោលដៅ​ទី​០១ ស្ថិត​នៅ​ចំណុច​បន្ទប់​ជួល​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដោយ បាន​ធ្វើការ​នាំ​ខ្លួន​ឈ្មោះ ហ៊ួ​រ សុង​តុង ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ស្នាក់​នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មក​កាន់​ស្នងការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ​ទាក់ ទង​នឹង​ករណី​ទទួល ផល​ចោរកម្ម​។ គោលដៅ​ទី​០២ ស្ថិត​នៅ​ភូមិ​អូរ​ខ្ជាយ សង្កាត់ ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដោយ​បាន​នាំ​ខ្លួន​ឈ្មោះ សៀង រី ហៅ វី ភេទ​ស្រី អាយុ ៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៉ា​ហ៊ី​ខាង ជើង សង្កាត់​ប៉ា​ហ៊ី ក្រុងប៉ៃលិន មក​កាន់​ស្នងការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ​ស្រាវជ្រាវ​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​ម៉ូតូ​ចម្រុះ​សរុប​ចំនួន ២៦ គ្រឿង ដោយ​នាំ​យក​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ ក្នុង​ចំណោម នោះ មាន​ម៉ូតូ​មួយ​ចំនួន​ជាប់​ទាក់ទិន​ក្នុង​ករណី​ល្មើសច្បាប់ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ចំណុច​ទីតាំង​ខាងលើ ។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​នឹង​រៀបចំ​សំណុំ រឿង​បញ្ជូន​ករណី​ខាងលើ​នេះ​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់​។

សមត្ថកិច្ច​នគរបាល​ក៍​សូម​ជូន​ព័ត៌មាន​ផង​ដែរ​ក្នុង​ករណី ដែល​មាន​ជន​រង​គ្រោះ​ស្គាល់​ច្បាស់​ថា ម៉ូតូ​របស់​ខ្លួន​ស្ថិត​ក្នុង​ចំណោម​ម៉ូតូ​ដែល​បាន​ដកហូត​មក នេះ ឬ​មាន​មូលហេតុ​ផ្សេង​ៗ​ទាក់ទង​នឹង​ករណី​ខាង​លេ​ី​សូម​ធ្វេ​ី​ការ​ទំនាក់ទំនង​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដោយ​ផ្ទាល់​ឬ​ទំនាក់ទំនង​តា មរយៈ​លេខ​ទូរស័ព្ទ​នាយការិយាល័យ​នគរ​បា ល ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​៖ 092 935 544 ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ