ឃាត់ខ្លួន​អ្នកលក់​ស៊ី​ម​ទូរស័ព្ទ​ម្នាក់ ក្រោយ​លក់​ស៊ី​ម​មិន​យក​អត្តសញ្ញាណ

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២២ កម្លាំង​ផ្នែក​ការងារ​សន្តិសុខ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទំនប់​ទឹក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ក្រោម​ការ​បញ្ជា​របស់​លោក​វរសេនីយ៍ឯក ស៊ឹ​ម ពិសិដ្ឋ អធិការ​នគរបាល​ខណ្ឌ​បឹង​កេងកង បាន​សហការ​ជាមួយនឹង​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍​កម្ពុជា និង​កម្លាំង​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​លក់​ស៊ី​មកា​ត​ទូរស័ព្ទ​មិន​យក​អត្តសញ្ញាណប័ណ្ណ និង​ក្លែងបន្លំ​អត្តសញ្ញាណប័ណ្ណ នៅ​ចំណុច​មុខ​របង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត​លើ​ចិញ្ចើម​ផ្លូវ​២៧១ ជិត​កែង​ផ្លូវ​លេខ​១៨៣ ភូមិ​៣ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ដោយ​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ឈ្មោះ​សុខ ស្រី​ម៉ៅ ភេទ​ស្រី ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ​។

វត្ថុ​តាង​ដកហូត​៖ ទូរស័ព្ទ​ដៃ​សម្រាប់​អាក​ធី​វ​, លេខ​ទូរស័ព្ទ ពណ៌​ស ម៉ាក​សាប​, ស៊ី​មកា​ត​ចំនួន ៣​ប្រព័ន្ធ សរុប ២៤៧​ស៊ី​មការ (​ស៊ី​ម​ស្មា​ត ចំនួន​១១៣​ស៊ី​មកា​ត មែ​ត​ហ្វូ​ន ចំនួន​៥៩​ស៊ី​មកា​ត សែ​ល​កាត ចំនួន​៧៥​ស៊ី​មកា​ត​), សៀវភៅ​កត់​ទិន្នន័យ​លក់​ស៊ី​មកា​ត​, តាង​រាង​ប​ញ្ចី​រាយ​លេខ​ទូរស័ព្ទ​។

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​សួរនាំ​ស្ត្រី​ខាងលើ បាន​សារភាព​ទទួលស្គាល់​ថា​ខ្លួន​ពិតជា​បាន​លក់​ស៊ី​ម​ទូរស័ព្ទ ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ដោយ​ពុំ​បាន​យក​អត្តសញ្ញាណប័ណ្ណ​ពិតប្រាកដ​មែន ដោយ​លក់​ឱ្យ​ម្ចាស់​ឈ្មោះ ប្រសើរ (​ស្គាល់​មិន​ច្បាស់​)​។ បន្ទាប់​ពី​សួរនាំ​រួច​សមត្ថកិច្ច​បាន​ធ្វើការ​ណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា ព្រមទាំង​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ