សាហាវ​ណាស់​!! បាញ់​តែ​ម្តង​សោះ ងាប់​គោ​ដល់​ទៅ ៨​ក្បាល

0

កំពង់ធំ​៖ តាម​ការ​បញ្ជាក់​របស់​លោក​វរសេនីយ៍ឯក សោម សាវ៉ា​ត អធិការ​នគរបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​ថា​យ៉ាង​ហោច​ណាស់​មាន​សត្វ​គោ​ចំនួន ៨​ក្បាល​បាន​ស្លាប់ និង ១​ក្បាល​រង​របួស​ដោយសារ​រន្ទះបាញ់​។

លោក​បាន​បន្ត​ថា ហេតុការណ៍​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង​១៦ និង​១៧​នាទី នៅ​ភូមិ​វាល​ល្ពា​ក់​ចាស់ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ខ្លាំង​លាយឡំ និង​ផ្គរ​រន្ទះ ហើយ​ហ្វូងគោ​ទាំងនោះ​បាន​ជ្រក​ក្រោម​ដើមឈើ ចំងាយ​ប្រហែល​ប្រាំ​រយ​ម៉ែត្រ​ពី​ផ្ទះ​ប្រជា​ព​រដ្ឋ ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK