ចាប់​បាន​ជើង​ខ្លាំង ខាង​យក​ដុំ​ថ្ម​គប់​កញ្ចក់​រថយន្ត​លើ​ដងផ្លូវ

0

បាត់ដំបង​៖ កាលពី​ថ្ងៃ អង្គារ​១០​រោច​ខែចេត្រ​ឆ្នាំខាល​នព្វ ស័ក​ព​.​ស​.២៥៦៥​ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ក្រុម​ទី​១ ភូមិ​ស្ទឹង​ចក ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​មាន​ករណី ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទ​ម្ង ន់​ទោស​(​គប់​កញ្ចក់​រថយន្ត​) បាន​កើតឡើង ដែល​ករណី​នេះ​បង្ក​ដោយ​ជនសង្ស័យ​ចំនួន​០២​នាក់​ជិះ​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២១ ពាក់​ស្លាក​លេខ​បាត់ដំបង​1AM0178​បាន​ធ្វេ​ី​សកម្មភាព​យក​ដុំ​ថ្ម​គប់​ទៅ​លេ​ី​កញ្ចក់​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ ពណ៌​ក្រហម ធុន​បែន​ដឹក​ដី បើកបរ​ដោយ​ឈ្មោះ សុវណ្ណ កា​សុ​ី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រៀម ស្រុក​បាណ​ន់ ខេត្តបាត់ដំបង​ខណៈ​ដែល​រថយន្ត​កំពុង​បេ​ី​កប​រលេ​ី​ដងផ្លូវ​បណ្ដាល​ឱ្យ​បែក​កញ្ចក់​មើល​ខាងក្រោយ​ចំហៀង​ផ្នែក​ខាងឆ្វេង​០១​កន្លែង និង​ស្រាំ​កញ្ចក់​ខាង​មុខ​ចំហៀង​ខាងឆ្វេង​ចំនួន​០២​កន្លែង ។

នៅ​ពេល​កេ​ី​ត​ហេតុ​និង​បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​និង​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួម​នឹង​យោបល់​លោក​វរសេនីយ៍ឯក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ លោក​វរសេនីយ៍ឯក ស គឹ​ម​ឡុ​ង អធិការ​នគរបាល​ស្រុក​មោង​ឬ​ស្សី បាន​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ​រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃតូច ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជន​ស័​ង្ស​យ​ទាំង​ពីរ​នាក់​នោះ​គឺ​៖

១- ឈ្មោះ ធី​ម លី​ណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង (​អ្នក​បើក​ម៉ូតូ​) ។

២-​ឈ្មោះ វឿ​ត ជា​វៃ ភេទ​ប្រុស អា យុ​២០​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​២ ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង (​អ្នក​ជិះ​ពីក្រោយ​)​។

ដកហូត​វត្ថុ​តាង​មាន​ដុំ​ថ្ម ដែល​ជនសង្ស័យ​ប្រេ​ី​ប្រាស់​ក្នុង​ការ​ធ្វេ​ី​សកម្មភាព​គប់​លេ​ី​រថយន្ត​និង​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ សេរី​២០២១ ស្លាក​លេខ​1AM-0178 ។

លោក​វរសេនីយ៍ឯក ស គឹ​ម​ឡុ​ង បានឱ្យ​ដឹង​ថា នៅ​ក្រោយ​ពេល​ធ្វេ​ី​ការ​សាកសួរ​ជនសង្ស័យ​បាន​ឆ្លេ​ី​យ​សារភាព​ថា គេ​ទាំង​ពីរ​នាក់​ពិតជា​បាន​យក​ដុំ​ថ្ម​គប់​ទៅ​លេ​ី​រថយន្ត​ខាង​លេ​ី​ទាំង​ថ្ងៃ​ប្រាកដ​មែន ដោយសារ​គេ​ខឹង​នឹង​រថយន្ត​នេះ​បេ​ី​កបរ​ចង់​កៀរ​ពួក​គេ​ដែល​កំពុង​ជិះ​លេ​ី​ដងផ្លូវ ប៉ុន្តែ​ខាង​អ្នក​បេ​ី​កបរ​រថយន្ត​គេ​មាន​ភស្តុ​តាង​នៅ​ក្នុង​កាមេរ៉ា​ដែល​បំពាក់​លេ​ី​រថយន្ត​នោះ​មក​បញ្ជាក់​ថា រថយន្ត​របស់​គាត់​មិន​បាន​បេ​ី​កបរ​ដូច​កា​រលេ​ី​ក​ឡេ​ី​ង​របស់​ជនសង្ស័យ​នោះ​ទេ​។

ទោះជា​យ៉ាងណា​នៅ​ពេល​នេះ​នគរបាល​ស្រុក​មោងឫស្សី​បាន​ឃាត់ខ្លួន​និង​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​ពីរ​នាក់​មក​កាន់​ការិយាល័យ​ជំនាញ អនុវត្ត​បន្ត​តាម​ផ្លូវច្បាប់​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង