កណ្តាល៖ នេះបើយោងតាមការបញ្ជាក់ថារបស់ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទិ២១ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាបក្រុមមុខសញ្ញាគ្រឿងញៀននៅស្រុកអង្គស្នូល ខេត្តកណ្តាល បានបណ្តាលអោយសមត្ថកិច្ច ២រូប ថ្លាប់ និងម្នាក់របួសធ្ងន់។
សមត្ថកិច្ច ២រូបដែលបានពលីជីវិតរួមមានឈ្មោះ ជុច សភា ជានាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នូល និងឈ្មោះ មោះ រឹម សុផាន់ណា មានតួនាទីរងផ្នែកគ្រឿងញៀន ស្រុកអង្គស្នូល។
ដោយឡែកសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យមួយចំនួន ក្នុងចំណោមបក្សពួក ៥នាក់៕