ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៥ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះទូរកុងតឺន័រមួយកន្លែងបានកើតឡើងកាលពីវេលាម៉ោង ០៦:៣០ នាទីព្រឹក ដែលស្ថិតនៅក្នុងផែស្ងួត ហុងឡេងហួរ ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានចេញរថយន្តពន្លត់អគ្គិភ័យដែលប្រចាំការនៅសាលាខណ្ឌកំបូល និងរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ ហើយក៏បានបើកទ្វារទូកុងតឺន័រ និងយកគ្រឿងចក្រទៅស្ទូចលើកចាក់អីវ៉ាន់ចេញពីក្នុងទូកុងតឺន័រដើម្បីងាយស្រួលក្នុងការបាញ់ពន្លត់ផងដែរ និងបានរលត់ទៅវិញនៅវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃដដែល៕
ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ