ព្រៃវែង៖ ព្រៃវែង៖ បើយោងតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថារយះពេល ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ព.ស ២៥៦៦ ក្នុងខេត្តព្រៃវែង មានភ្ញៀវទេសចារណ៍ និងបងប្អូនប្រជាពលរដ្ឋ បានមកដើរលេងកម្សាន្តសប្បាយក្នុង ព្រឹត្តិការណ៍ ឆ្នាំថ្មីព្រៃវែង និងរមណីយដ្ឋាននានាក្នុងខេត្តព្រៃវែង ចំនួន ៣៩២,៨០៩ មានការកើនឡើង ឡើងច្រើនបើធៀបនិងឆ្នាំកន្លងទៅ។
ក្នុងនោះភ្ញៀវទេសចរណ៍ដំណើរកំសាន្តនៅតាម រមណីយដ្ឋាននានា ក្នុងខេត្តមាន៖ ១ រមណីយដ្ឋាននគរភ្នំ ៤៧,៣៤០ នាក់
២ រមនីយដ្ឋានបារាយអណ្តែត ៦១៩ នាក់
៣ សហគមន៍អភិរក្សសត្វស្លាប ទួលពន្ធ័តាឡឺបឹងស្នេហ៍ ២,០៩៥ នាក់
៤ រមណីយដ្ឋានទេសចរណ៍ធម្មជាតិសួនសត្វ តាដាបាយ៉ាប ០
៥ គោលដៅទេសចរណ៍ស្ទឹងចា ១,៦៦៨ នាក់
៦ គោលដៅទេសចរណ៍ ប្រាសាទព្រៃដើមស្រុក ៩០ នាក់
៧ ព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង ៣៤១,០០០ នាក់
នៅក្នុងរៀបចំ ឆ្នាំថ្មីព្រៃវែង ដែលរដ្ឋបាលខេត្តបានរៀបចំកន្លែងសប្បាយចំនួន ៣ កន្លែង មានកន្លែងសាសនា តបន់ត្រជាក់ចិត្ត តាំងពិព័រណ៍ និងកន្លែងលេងល្បែងប្រជាព្រៃ។ ដើម្បីញាំកម្មពិធីអោយកាន់សប្បាយរីករាយខ្លាំងឡើងបន្ថែមទៀត។
សូមបញ្ជាក់ថា៖ ក្នុងការរៀបចំ ឆ្នាំថ្មីព្រៃវែង នេះមានរយៈពេល ៥ ថ្ងៃ គឺគិតចាប់ពីថ្ងែ ១៣ ខែមេសា រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២៕
ប្រភព៖ ក្រសួងព័ត៌មាន