គ្រាន់តែ​មក​និយាយ​រឿង​សុំ​កូនស្រី​ជនសង្ស័យ​អាយុ ៧​ឆ្នាំ អោយ​បាន​ចូល​រៀន​សោះ​!! ស្រាប់តែ​ទាញ​ពូថៅ​រត់​ដេញ​កាប់​រហូត​ដល់​ស្លាប់

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២២ នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី នៅ​ចំណុច​ក្រុម ១៩​ភូមិ​អូរ​ស្រឡៅ ឃុំ​វត្ត​តា​មិ​ម​ស្រុក​សង្កែ ខេត្តបាត់ដំបង មាន​ករណី​ឃាតកម្ម​គិត​ទុកជា​មុន​( កាប់​ដោយ​ពូថៅ​)​មួយ​បាន​កើតឡើង ដែល​ករណី​នេះ​បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ មាស ហុ​ក ភេទ​ប្រុស អាយុ​៤៨ ឆ្នាំ​មាន​ទីលំនៅ​ក្រុម​១៩ ភូមិ​អូរ​ស្រឡៅ ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង បាន​ធ្វើ​សកម្មភាព​យក​ពូថៅ កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ឡៅ លុន ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ​មាន​ទីលំនៅ​ក្រុម​០៥​ភូមិ​បែក​ចាន​ថ្មី​សង្កាត់ ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បណ្ដាល​ជន​រង​គ្រោះ​ស្លាប់​នៅ​កន្លែង​តែ​ម្តង​។

ភ្លាម​ៗ​នៅ​បន្ទាប់​ពី​កេ​ី​ត​ហេតុនេះ តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តបាត់ដំបង រួម​នឹង​យោបល់​លោក​វរសេនីយ៍ឯក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ លោក​វរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការ​នគរបាល​ស្រុក​សង្កែ បាន​ដឹកនាំ​ធ្វេ​ី​ការ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ខាង​លេ​ី​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដេ​ី​ម្បី​សាកសួរ​ស្រាវជ្រាវ​។

យោង​តាម​របាយការណ៍​របស់ លោក​វរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការ​នគរបាល​ស្រុក​សង្កែ បានឱ្យ​ដឹង​ថា មូលហេតុ​ដែល ឈាន​ដល់​ករណី​ឃាតកម្ម​នេះ គឺ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ជន​រង​គ្រោះ​ឈ្មោះ ឡៅ លុន ដែល​ជា​បុគ្គលិក​របស់​អង្គការ​ចិត្ត​សង្គម អន្តរ​វប្បធម៌ កម្មវិធី​សុខភាព​ផ្លូវចិត្ត​PTO​បាន​អ​ញ្ចេ​ី​ញ​ទៅ​ជួប​ជន សង្ស័យ​នេះ​ម្តង​មក​ហេ​ី​យ ដេ​ី​ម្បី​សុំ​ឱ្យ​គាត់​ជា​ឪពុក​អនុញ្ញាត​ឱ្យ​កូនស្រី​ប​ង្កេ​ី​តរបស់​គាត់ បាន​ទៅ​សិក្សា​រៀនសូត្រ​ក្នុង​អង្គការ​ត្បិត​ជនសង្ស័យ​នេះ គាត់​មានកូន​ស្រី​មួយ​អាយុប្រមាណ​០៧​ឆ្នាំ​ហេ​ី​យ តែ​គាត់​មិន​ព្រមឱ្យ​កូនស្រី​នេះ​ចូល​រៀនសូត្រ​ដូច​ឪពុក​ម្តាយ​ដទៃ​ទេ ហេ​ី​យ​ការ​ជួប​ស្នេ​ី​សុំ​នេះ មិន​ទទួល​បាន​លទ្ធផល​នោះ​ទេ​។

នៅ​ថ្ងៃ​កេ​ី​ត​ហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ម្តងទៀត តែ​គាត់​ទៅ​តែ​ម្នាក់ឯង​ទេ លុះ​និយាយ​ដល់​រឿង សុំ​ឱ្យ​ជនសង្ស័យ​ជា​ឪពុក​អនុញ្ញាត​ឱ្យ​កូន​ទៅ​រៀ ន សូត្រ​នៅ​កន្លែង​អង្គការ​ក៏​ស្រាប់តែ​ជនសង្ស័យ ទាញ​ពូថៅ​ដេញ​កាប់​ជន​រង​គ្រោះ​រហូត​ដល់​ស្លាប់​នៅ​ក្នុង​បរិវេណ​ផ្ទះ​នោះ​តែ​ម្តង​។

លោក​អធិការ​បន្ត​ថា ជនសង្ស័យ​មានមុខ​របរ​ដេ​ី​រ ស៊ីឈ្នួល​កាប់​ស្មៅ​ចំការ​ឱ្យ​គេ​ដេ​ី​ម្បី​ចិញ្ចឹមជីវិត មានកូន​ស្រី​តូច​មួយ​នៅ​ក្នុង​បន្ទុក ហេ​ី​យ​ប្រពន្ធ​បាន​លែងលះ​គ្នា​ក្នុង​រយៈពេល​កន្លង​មក​ហេ​ី​យ​។ ជា​ទូទៅ​ជនសង្ស័យ​រូប​នេះ​គេ​ថា គាត់​ជា​មនុស្ស​មាន​សតិ​មិនល្អ ហេ​ី​យ​ពេល​សាកសួរ​ពី​មូលហេតុ ដែល​ឈាន​ដល់​ការ​ប្រព្រឹត្ត​បែប​នេះ​ជនសង្ស័យ​និយាយ​ថា ជន​រង​គ្រោះ​មក​និយាយ​ឱ្យ​គាត់​ព្រម​ប្រគល់​កូនស្រី​គាត់​ឱ្យទៅ​រៀន​នៅ​អង្គការ ដែល​គាត់​យល់​ថា នេះ​ជា​ល្បិច​ចង់​នាំ​យក​កូនស្រី​គាត់​ចាក​ចេញពី​គាត់​ទេ​ី​ប​គាត់​ប្រព្រឹត្ត បែប​នេះ​ទៅ លេ​ី ជន​រង​គ្រោះ​។

នៅ​ពេល​នេះ​សមត្ថកិច្ច​នគរបាល​បាន​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​មាន​ពូថៅ​ដង​ឈេ​ី​ជា​មធ្យោបាយ មក​កាន់​ការិយាល័យ​ជំនាញ​អនុវត្ត​តាម​ផ្លូវច្បាប់​រីឯ​សព​ជន​រង​គ្រោះ​សមត្ថកិច្ច បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ដេ​ី​ម្បី​ធ្វេ​ី​បុណ្យ​តាម​ប្រពៃណី ក្រោយ​ពេល​ពិនិត្យ​ធ្វេ​ី​កោសល្យវិច័យ​រួច​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ