អគ្គី​ភ័យ​ឆេះ​ផ្ទះ​អស់ ១៣​ខ្នង និង​បាន​បំផ្លាញ​សម្ភារៈ​អស់ទាំង​ស្រុង នៅ​សង្កាត់​ជ្រោយចង្វារ

0

ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១ និង​១៥​នាទី​យប់​រំលង​អា​ធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ មាន​ករណី​អគ្គិភ័យ​មួយ​កើតឡើង បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ១៣​ខ្នង​ផ្ទះ និង​បាន​បំផ្លាញ​សម្ភារៈ​អស់ទាំង​ស្រុង រួម​ទាំង​ម៉ូតូ ២​គ្រឿង ស្ថិត​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដោយ​ត្រូវ​បាន​រលត់​ទៅ​វិញ​ហើយ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​ប្រេ​ី​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ១២​គ្រឿង ។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ៖ នៅ​ក្នុង​រង្វង់​នៃ​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់ រថយន្ដ​ពន្លត់​អគ្គិភ័យ ចំនួន ១២​គ្រឿង ក្នុង​នោះ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន ៣​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់ ៧​ឡាន និង​រថយន្ត​ក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន ៩​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់ ៩​ឡាន ។ ចំពោះ​ករណី​គ្រោះ​អគ្គិភ័យ​ខាង​លេ​ី​នេះ ពុំ​បណ្តាល​ឲ្យ​មាន​អ្នក​ណា​ម្នាក់​រង​របួស​ឡេ​ី​យ ដោយនៅ​ក្នុង​គ្រោះ​អគ្គិភ័យ​ខាង​លេ​ី​នេះ បាន​ឆេះ​បំផ្លាញ​អស់​ផ្ទះ ១៣​ខ្នង​ផ្ទះ និង​ម៉ូតូ ២​គ្រឿង ។

យ៉ាងណាមិញ​សម្រាប់​ប្រតិបត្តិការ​ខាង​លេ​ី​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វេ​ី​ការ​គ្រប់គ្រង​បាន​នៅ​វេលា​ម៉ោង​២ និង​១៥​នាទី​ទៀប​ភ្លឺ ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​ខាង​លេ​ី​នេះ គឺ​បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្ត​អគ្គី​ស​នី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ