មិនដឹង​លឿន​យ៉ាងនេះ​ទេ​នេះ​! បុក​ចូល​ហាង​លក់​កាហ្វេ​គេ ឡើង​ខ្ទេច

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ជាង​២​យប់ រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​បណ្ដោយ​ផ្លូវជាតិ​លេខ​6A ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា រថយន្ត​បង្ក​ពាក​ស្លាក​លេខ​ភ្នំពេញ 2Y-1403 បើកបរ​ដោយ​បុរស​ម្នាក់​បាន​រ៉េ​ចង្កូត​បុក​រះ​បង្គោល​ភ្លើង​និង​បុក​ចូល​កន្លែង​លក់​កាហ្វេ​មួយ​កន្លែង​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ខ្ទេចខ្ទី​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ធ្វើការ​វាស់វែង នឹង​បាន​យក​រថយន្ត​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕